| Abstract | មូលន័យសង្ខេប |
| Accept | យល់ព្រមទទួលយកអត្ថបទសម្រាប់ការបោះពុម្ព |
| Acknowledgements | សេចក្តីថ្លែងអំណរគុណ |
| Action research | ការស្រាវជ្រាវប្រតិបត្តិ |
| Appendix/Appendices | ឧបសម្ព័ន្ធ |
| Applied research | ការស្រាវជ្រាវអនុវត្ត |
| Author declaration | ការប្រកាសភាពជាអ្នកនិពន្ធ |
| Author | អ្នកនិពន្ធ |
| Basic research | ការស្រាវជ្រាវមូលដ្ឋាន |
| Case study research | ការស្រាវជ្រាវបែបករណីសិក្សា |
| Case study | ករណីសិក្សា |
| Citation | ការស្រង់សំអាង |
| Cluster sampling | ការជ្រើសរើសសំណាកតាមវិធីសាស្រ្តជ្រើសរើសជាក្រុម |
| Co-author | សហអ្នកនិពន្ធ |
| Conclusion | សេចក្តីសន្និដ្ឋាន |
| Copyright | រក្សាសិទ្ធិ |
| Correlational research | ការស្រាវជ្រាវបែបសហព័ន្ធ |
| Corresponding author | អ្នកនិពន្ធដែលទទួលបន្ទុកឆ្លើយឆ្លង |
| Data analysis | ការវិភាគទិន្នន័យ |
| Data collection | ការប្រមូលទិន្នន័យ |
| Descriptive research | ការស្រាវជ្រាវបែបពិពណ៌នា |
| Discussion | ការពិភាក្សាលទ្ធផល |
| Double-blind peer review | ទម្រង់នៃការត្រួតពិនិត្យដែលអ្នកនិពន្ធ និងអ្នកត្រួតពិនិត្យមិនស្គាល់អត្តសញ្ញាណគ្នា |
| Editor | និពន្ធនាយក |
| Editorial board | ក្រុមប្រឹក្សានិពន្ធ |
| Et al. | និងសហការី |
| Experiment | ពិសោធ (កិរិយា) ឬ ការពិសោធ/ពិសោធន៍ (នាម) |
| Experimental research | ការស្រាវជ្រាវបែបពិសោធន៍ |
| Figure | រូបភាព |
| Findings/results | លទ្ធផលនៃការស្រាវជ្រាវ |
| Historical research | ការស្រាវជ្រាវបែបប្រវត្តិសាស្រ្ត |
| Hypothesis | សម្មតិកម្ម |
| Impact factor | កម្រិតផលជះ |
| Index | លិបិក្រម (សន្ទស្សន៍) |
| Interview | ធ្វើសម្ភាស (កិរិយា) ឬ ការសម្ភាស/សម្ភាសន៍ (នាម) |
| Introduction | សេចក្តីផ្តើម |
| ISSN | លេខសេរីស្តង់ដាអន្តរជាតិ |
| Journal | ទស្សនាវដ្តីស្រាវជ្រាវ (កាលិកបត្រ) |
| Keywords | ពាក្យគន្លឹះ |
| Literature review | រំលឹកទ្រឹស្តី (វិចារណនិពន្ធន៍) |
| Major revision | ការកែប្រែច្រើន |
| Methodology | វិធីសាស្ត្រស្រាវជ្រាវ |
| Minor revision | ការកែប្រែតិចតួច |
| Mixed-methods research | ការស្រាវជ្រាវតាមបែបចម្រុះ |
| Observation | ការអង្កេត |
| Open Journal System | ប្រព័ន្ធទស្សនាវដ្តីបើកចំហ |
| Open license | អជ្ញាប័ណ្ណបើកចំហ |
| Original article | អត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តដើម |
| Peer review | ការពិនិត្យគុណភាពអត្ថបទស្រាវជ្រាវមុនពេលបោះពុម្ព |
| Plagiarism | ការលួចចម្លងគំនិត និងទ្រឹស្តីរបស់អ្នកនិពន្ធផ្សេងៗមកធ្វើជាស្នាដៃរបស់ខ្លួន |
| Primary data | ទិន្នន័យបឋម |
| Primary sources | ប្រភពព័ត៌មានដើម |
| Proofreading | ការអានរកកំហុស |
| Prototype | ផលិតផលគំរូ |
| Publication ethics | ក្រមសីលធម៌នៃការបោះពុម្ព |
| Purposive sampling | ការជ្រើសរើសសំណាកតាមវិធីសាស្រ្តកំណត់លក្ខណៈវិនិច្ឆ័យជាមុន |
| Qualitative research | ការស្រាវជ្រាវតាមបែបគុណវិស័យ |
| Quantitative research | ការស្រាវជ្រាវតាមបែបបរិមាណវិស័យ |
| Questionnaire | កម្រងសំណួរ |
| Random sampling | ការជ្រើសរើសសំណាកតាមវិធីសាស្រ្តចៃដន្យ |
| Recommendations/implications | ការផ្តល់អនុសាសន៍ |
| References | ឯកសារយោង (គន្ថនិទ្ទេស) |
| Reject | បដិសេធមិនទទួលអត្ថបទសម្រាប់ការបោះពុម្ព |
| Research aim | គោលបំណងនៃការស្រាវជ្រាវ |
| Research design | នីតិវិធីនៃការស្រាវជ្រាវ |
| Research ethics | ក្រមសីលធម៌នៃការស្រាវជ្រាវ |
| Research participants | អ្នកចូលរួមក្នុងការស្រាវជ្រាវ |
| Research setting | ទីតាំងនៃការស្រាវជ្រាវ |
| Research tools/instruments | ឧបករណ៍ប្រមូលទិន្នន័យ |
| Review article | វិវេចនាអត្ថបទ (អត្ថបទដកស្រង់ ឬសំយោគពីឯកសារវិទ្យាសាស្រ្ត) |
| Sampling design | និតិវិធីជ្រើសរើសសំណាក |
| Sampling strategies | វិធីសាស្រ្តជ្រើសរើសសំណាក |
| Scientific Journal | ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត |
| Scopus database | មូលដ្ឋានទិន្នន័យស្កូភឹស |
| Secondary data | ទិន្នន័យមានស្រាប់ (ទិន្នន័យបន្ទាប់បន្សំ) |
| Secondary sources | ប្រភពពត៌មានដែលមានស្រាប់ |
| Stratified sampling | ការជ្រើសរើសសំណាកបែបសមាមាត្រ |
| Submit | បញ្ជូនអត្ថបទឬឯកសារផ្សេងៗ |
| Subscription | ការជាវអត្ថបទស្រាវជ្រាវ |
| Survey research | ការស្រាវជ្រាវបែបអង្កេត/ស្ទង់មតិ |
| Table | តារាង |
| Title | ចំណងជើង |
| Volume and issue | វ៉ូលូម (ឆ្នាំ) និងលេខ |