នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យអង្គរ មានកិត្តិយសទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមសាស្ត្រាចារ្យ SLIM KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសាកលវិទ្យាល័យនិយាយភាសាបារាំង (Agence Universitaire de la Francophonie – AUF) និងគណៈប្រតិភូអម។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងវិស័យអប់រំឧត្តមសិក្សា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍកិច្ចសហការរវាងសាកលវិទ្យាល័យអង្គរ និងបណ្តាញសាកលវិទ្យាល័យនិយាយភាសាបារាំង។
សាកលវិទ្យាល័យអង្គរ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការដឹងគុណចំពោះដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ។
សាកលវិទ្យាល័យអង្គរ | Angkor University