ក្លឹបអំណាន និងការតែងនិពន្ធបែបសិក្សាស្រាវជ្រាវ
បណ្តុះចំណេះដឹង បញ្ញាញាណ វប្បធម៌អាន និងការតែងនិពន្ធបែបសិក្សាស្រាវជ្រាវ តាមរយៈកម្មវិធីអំណានឥន្ទ្រទេវី និងការបណ្ដុះបណ្ដាលសមត្ថភាពនិស្សិត។
ពង្រឹងចំណេះដឹង និងគំនិតច្នៃប្រឌិតតាមរយៈការអាន និងតែងនិពន្ធ
ក្លឹបអំណាន និងការតែងនិពន្ធបែបសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យអង្គរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្តុះទម្លាប់អានប្រកបដោយគុណភាព បង្កើនសមត្ថភាពវិភាគ និងពង្រឹងជំនាញតែងនិពន្ធបែបវិទ្យាសាស្ត្រ និងអក្សរសិល្ប៍ដល់និស្សិតគ្រប់ជំនាន់។
សមាជិកក្លឹបនឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសអាន ការយល់ដឹងអំពីរចនាប័ទ្មសរសេរ និងសិទ្ធិពិសេសក្នុងការខ្ចីសៀវភៅពីបណ្ណាល័យសាកលវិទ្យាល័យដោយឥតគិតថ្លៃ ព្រមទាំងការចូលរួមការងារសហគមន៍ដើម្បីពង្រឹងវប្បធម៌អាន។
- ស្គាល់សៀវភៅល្អៗដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាព
- យល់ដឹងពីតិចនិកនៃការអានប្រកបដោយគុណភាព និងលំហូរនៃការតែងនិពន្ធ
- ផ្តល់តម្លៃដល់អ្នកនិពន្ធ និងការបង្កើតស្នាដៃតែងនិពន្ធថ្មីៗ
- សេវាខ្ចីសៀវភៅឥតគិតថ្លៃ និងការបញ្ជាក់លិខិតពាក់ព័ន្ធនៅបណ្ណាល័យ
សកម្មភាព និងការបណ្តុះបណ្តាល
ពង្រីកចំណេះដឹង បង្កើនជំនាញសរសេរ និងចូលរួមក្នុងសហគមន៍បញ្ញាវន្ត។
វេទិកាអំណានឥន្ទ្រទេវី
វេទិកាពិភាក្សាសៀវភៅប្រចាំឆ្នាំ ដែលប្រមូលផ្តុំអ្នកនិពន្ធ និងបញ្ញាវន្ត ដើម្បីវិភាគស្នាដៃអក្សរសិល្ប៍ និងបណ្ដុះស្មារតីស្រាវជ្រាវ។
សិក្ខាសាលាតែងនិពន្ធ
ការបណ្តុះបណ្តាលរចនាសម្ព័ន្ធអត្ថបទស្រាវជ្រាវ ក្បួនតែងនិពន្ធកំណាព្យ និងរឿងប្រលោមលោក ព្រមទាំងការសរសេរអត្ថបទសារព័ត៌មាន។
ការលើកកម្ពស់អំណានសហគមន៍
ការចុះបង្កើតកម្មវិធីអានសៀវភៅតាមសាលារៀន និងវត្តអារាមជនបទ ដើម្បីជួយកុមារកម្ពុជាឱ្យស្រឡាញ់ការអាន។
សកម្មភាពវេទិកាអំណានឥន្ទ្រទេវី និងការងារសហគមន៍
រូបភាពអនុស្សាវរីយ៍ពីកម្មវិធីអំណានឥន្ទ្រទេវីលើកទី១ និងទី២ និងការចុះលើកកម្ពស់ការអានក្នុងសហគមន៍។
បណ្ដុះទេពកោសល្យអំណាន និងការតែងនិពន្ធរបស់អ្នក!
ចុះឈ្មោះជាសមាជិកថ្ងៃនេះ ដើម្បីទទួលបានកាតខ្ចីសៀវភៅបណ្ណាល័យ ចូលរួមវគ្គបណ្ដុះបណ្ដាលតែងនិពន្ធ និងក្លាយជាវាគ្មិនក្នុងវេទិកាអំណានឥន្ទ្រទេវី!