ត្រឡប់ទៅព័ត៌មានទាំងអស់

សាកលវិទ្យាល័យអង្គរ ចូលរួមពិធីបើកមហាសន្និបាតជាតិស្តីពីឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា ក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី

សាកលវិទ្យាល័យអង្គរ ចូលរួមពិធីបើកមហាសន្និបាតជាតិស្តីពីឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា ក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យអង្គរ មានកិត្តិយសបានចូលរួមក្នុងពិធីបើកផ្លូវការនៃវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន «មហាសន្និបាតជាតិស្តីពីឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា» (États généraux de l’Enseignement Supérieur et de la Recherche) ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី (AUF) ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតជាតិ និងអន្តរជាតិ។

មហាសន្និបាតនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព»។ វេទិកានេះផ្តោតលើការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖

  • អភិបាលកិច្ច ស្វ័យភាព និងការធានាគុណភាពនៃគ្រឹះស្ថានឧត្តមសិក្សា។

  • ការបណ្តុះបណ្តាលគ្រូបង្រៀន ការសិក្សាថ្នាក់បណ្ឌិត និងការស្រាវជ្រាវ។

  • ការបណ្តុះបណ្តាល ឱកាសការងារ និងជំនាញវិទ្យាសាស្ត្រ។

  • ហិរញ្ញប្បទាន និងភាពជាដៃគូសហប្រតិបត្តិការអន្តរជាតិ។

មហាសន្និបាតនេះមានសារៈសំខាន់ក្នុងការពិភាក្សា និងកំណត់ទិសដៅអនាគតនៃវិស័យឧត្តមសិក្សានៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍការស្រាវជ្រាវ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិវត្តកម្មបច្ចេកវិទ្យា។

ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សាមួយ សាកលវិទ្យាល័យអង្គរ តែងតែផ្តល់សារៈសំខាន់ដល់ការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ ការពង្រឹងសមត្ថភាពសាស្ត្រាចារ្យ និងនិស្សិត ក៏ដូចជាការជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ។

ការចូលរួមក្នុងមហាសន្និបាតនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់សាកលវិទ្យាល័យអង្គរ ក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ពង្រឹងទំនាក់ទំនងជាមួយដៃគូអប់រំ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព និងសក្តានុពលប្រកួតប្រជែង។

សាកលវិទ្យាល័យអង្គរ រួមចំណែកលើកកម្ពស់ឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីអនាគតកម្ពុជាប្រកបដោយចីរភាព។ 🇰🇭

រូបភាពសកម្មភាពបន្ថែម

7 សន្លឹក
Gallery Image 1 Gallery Image 2 Gallery Image 3 Gallery Image 4 Gallery Image 5 Gallery Image 6 Gallery Image 7
ចែករំលែកអត្ថបទនេះ៖